(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញសេចក្ដីសម្រេចពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងមានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្តីសម្រេចបែងចែកភារកិច្ចនេះ គឺសំដៅធានាការដឹកនាំក្រសួងយុត្តិធម៌ ឱ្យមានដំណើរការប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ស្រមតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចរកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេច ដែលមានខ្លឹមសារទាំងស្រុង៖