(កំពង់ចាម)៖ ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ស្ថិតនៅភូមិព្រៃសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានអគ្គិភ័យ ឆេះបំផ្លាញទាំងស្រុង នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ ប៉ុន្តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា ក្រោយកើតហេតុរថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុក មួយគ្រឿង បានចេញទៅជួយអន្តរាគមន៍ សហការជាមួយរដ្ឋអំណាចមូលដ្ឋាន និងប្រជាពលរដ្ឋ រហូតគ្រប់គ្រងស្ថានការបានទាំងស្រុង នៅវេលាម៉ោង ប្រមាណ១០:៣០នាទី យប់ថ្ងៃដដែលនេះ។
បើតាម់លោកឧត្តមសេនីយ៍ស្នងការ គ្រោះអគ្គិភ័យមួយនេះ ក្រៅពីបំផ្លាញនោះ ក៏បានបំផ្លាញទ្រព្យសម្បត្តិមួយចំនួនរបស់ប្រជាពលរដ្ឋ ដែលយកចេញមិនទាន់ តែសម្រាប់មនុស្សវិញ មិនមានអ្នករងគ្រោះឡើយ។
យ៉ាងណាក៏ដោយ គ្រោះអគ្គិភ័យនេះនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ៕