(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៤ករណី ក្នុងនោះ ករណីប្រើប្រាស់១០ករណី, ដួញដូរ៩ករណី និងដឹកជញ្ជូនរក្សាទុក១៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៨២នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥,២១០ករណី ឃាត់មនុស្ស១២,៧០៧នាក់ (ស្រី៨៤៨នាក់)៕