(កោះកុង)៖ គួរឲ្យអាណិតណាស់សម្រាប់បុរស កំសត់ម្នាក់ដែលបានទៅស៉ីឈ្នួល កាប់ចំការឲ្យមន្រ្តីយោធានៅចំណុចប្រតិបត្តិការសឹករង ខេត្តកោះកុង ស្រាប់តែជាន់មីនបន្សល់ពីសម័យសង្គ្រាម បណ្តាលឲ្យដាច់ជើងឆ្វេង ហើយជើងស្តាំរងរបួសយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅរសៀលថ្ងៃទី៨ខែសីហាឆ្នាំ២០១៦។ មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុខ ពែក អាយុ៣៧ឆ្នាំ ហើយក្រោយកើតហេតុ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីជួយសង្គ្រោះជីវិត៕