(ហ្សាការតា)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃអង្គារ ទី៥ កញ្ញា ២០២៣ បានអញ្ជើញជួបទ្វេភាគី និងពិភាក្សាការងារ ជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៉ី នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៉ី។
សូមបញ្ជាក់ថា មេដឹកនាំប្រទេសទាំង២ កំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣៕