(បន្ទាយមានជ័យ)៖ តាមការរាយការណ៍ពីប្រជាពលរដ្ឋ សត្វព្រៃច្រើនប្រភេទច្រើនក្បាល ដូចជា ពស់ អណ្ដើក សត្វស្លាបជាដើម ត្រូវបានដាក់លក់នៅចិញ្ចើមផ្លូវផ្សារកូនដំរី ក្បែសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅ ដែលស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់ឱ្យបានប្រសិទ្ធភាព។

ប្រជាពលរដ្ឋបានបន្តថា នៅពេលពួកគាត់ធ្វើដំណើរតាមផ្លូវជាតិលេខ៥ បែកផ្លូវទៅស្រុកម៉ាឡៃ នៅចំណុចផ្សារកូនដំរី ក៏ឃើញសត្វព្រៃមានសត្វពស់រស់-ងាប់ សត្វស្លាប អណ្តើក និងសត្វព្រៃមួយចំនួនទៀត ត្រូវបានដាក់លក់ ជាប្រចាំនៅរាល់ល្ងាចឱ្យអ្នកដំណើរដែលឆ្លងកាត់ពីក្រុងប៉ោយប៉ែតទៅស្រុកម៉ាឡៃ និងក្រុងសិរីសោភ័ណ ត្រូវបានចូលទិញសត្វព្រៃដែលអ្នកចូលចិត្តបរិភោគសត្វព្រៃ។

សត្វពស់ទាំងនោះមានដូចជាពស់សាំងសឿ ពស់វែក ដែលមានទម្ងន ២ទៅ ៣គីឡូក្រាម ខ្លះមានទម្ងន់៤ទៅ៥គីឡូក្រាម ខណៈឈ្មួញលក់ក្នុងតម្លៃ៣០,០០០រៀល ទៅ ៥០,០០០រៀលក្នុង១គីឡូក្រាម។ អ្នកលក់ក៏ទិញពីប្រជាពលរដ្ឋរកបានដែរ តាមរយៈការដាក់ម៉ង។

ប្រជាពលរដ្ឋបានលើកឡើងថា នៅពេលគាត់ឆ្លងកាត់ផ្សារកូនដំរី ដែលជាកន្លែងលក់សត្វព្រៃមានដូចជាពស់រស់-ងាប់ និងសត្វស្លាប ដែលគេសម្លាប់ធ្វើហើយយកមកលក់ពិតជាសោកស្តាយសត្វព្រៃ។

ប្រពលរដ្ឋសុំឱ្យមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ និងសង្កាត់រដ្ឋព្រៃឈើស្រុក/ក្រុង ត្រូវមានវិធានបង្ក្រាបអ្នកលក់សត្វព្រៃចំណុចផ្សារកូដំរី ក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់បទល្មើសសត្វព្រៃ និងអភិរក្សាទុក និងត្រូវឱ្យបញ្ឈប់សកម្មភាពលក់សត្វព្រៃ៕