(ភ្នំពេញ)៖ បន្ទាប់ពីមានក្រុមម្ចាស់រថយន្តដឹកទំនិញតវ៉ាបិទផ្លូវកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នោះមក លោក ឈឿន ចាន់ថន ជានាយកក្រុមហ៊ុន ឈឿន ចាន់ថន អាហ័រណ នីហ័រណ និងសំណង់ បានចេញលិខិតបំភ្លឺជុំវិញករណីយកថ្លៃភាស៊ីពីរថយន្តធ្វើអាជីវកម្មដឹកទំនិញ និងផ្ទេរទំនិញគ្រប់ប្រភេទនៅខេត្តបន្ទាយមានជ័យ ដើម្បីឱ្យសាធារណជន និងស្ថាប័នពាក់ព័ន្ធជ្រាបជាព័ត៌មាន។
ក្នុងលិខិតនោះបានបញ្ជាក់ថា ក្រុមហ៊ុន ឈឿន ចាន់ថន បានទទួលសិទ្ធិ និងអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលដើម្បីវិនិយោគយកថ្លៃភាស៊ីលើរថយន្តដឹកទំនិញ និងផ្ទេរទំនិញគ្រប់ប្រភេទ ដែលប្រកបអាជីវកម្មក្នុងខេត្តបន្ទាយមានជ័យ។ មុនឈានដល់ការអនុវត្តការលក់-ទិញសំបុត្រភាស៊ី និងការបង់ភាស៊ី ដូចមានចែង និងកំណត់ក្នុងសៀវភៅបន្ទុក ចុះថ្ងៃទី១៧ ខែមIនា ឆ្នាំ២០២៣ និងកំណត់ហេតុអង្គប្រជុំ ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រជុំផ្សព្វផ្សាយជាច្រើនលើកច្រើនសា និងមានការចូលរួមពីសំណាក់ក្រុមហ៊ុនរថយន្តដឹកទំនិញ និងផ្ទេរទំនិញគ្រប់ប្រភេទដែលបានធ្វើអាជីវកម្មក្នុងខេត្តបន្ទាយមានជ័យ។ ប្រធាន ឬតំណាងក្រុមហ៊ុនរថយន្តដឹកទំនិញ និងផ្ទេរទំនិញទាំងអស់ក៏បានចូលរួមប្រជុំស្តីពីការផ្សព្វផ្សាយការលក់-ទិញសំបុត្រភាស៊ី និងការបង់ភាស៊ីបានយល់ព្រម និងឯកភាព ព្រមទាំងយល់ដឹងពីកាតព្វកិច្ចដែលត្រូវបង់ភាស៊ីជូនរដ្ឋដូចមានកំណត់ក្នុងសៀវភៅបន្ទុក៕
ខាងក្រោមនេះជាលិខិតបំភ្លឺរបស់នាយកក្រុមហ៊ុន ឈឿន ចាន់ថន អាហ័រណ នីហ័រណ និងសំណង់៖