(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងមន្ដ្រីរាជការស៉ីវិល ជាអគ្គនាយករង និងប្រធាននាយកដ្ឋានចំនួន៧រូប ក្នុងរចនាសម្ព័ន្ធអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ។

ក្នុងអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្រេចយ៉ាងដូច្នេះថា៖

*ទី១៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ជាអគ្គនាយករង
*ទី២៖ ឧត្តមសេនីយ៍ឯក សាស្ដ្រាចារ្យ ស្វាយ ចាន់ដា ជាអគ្គនាយករង
*ទី៣៖ ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ ជាអគ្គនាយករង
*ទី៤៖ ឧត្តមសេនីយ៍ឯក ម៉ុក វណ្ណា ជាប្រធាននាយកដ្ឋានរដ្ឋបាលសរុប
*ទី៥៖ ឧត្តមសេនីយ៍ឯក ជា សុផាត ជាប្រធាននាយកដ្ឋានបុគ្គលិកមន្ដ្រីនគរបាលជាតិ
*ទី៦៖ លោក អ៊ួង ចន្ធី ជាប្រធាននាយកដ្ឋានបុគ្គលិកមន្ដ្រីរាជការស៉ីវិល និងមន្ដ្រីពន្ធនាគារ
*ទី៧៖ ឧត្តមសេនីយ៍ឯក សុខ មនោរម្យ ជាប្រធាននាយកដ្ឋានគោលនយោបាយ។

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖