(បាត់ដំបង)៖ ពិធីតាំងពិព័រណ៍វិទ្យាសាស្រ្តលើកទី៧ប្រចាំឆ្នាំ២០២៣ រយ:២ថ្ងៃបានរកឃើញម្ចាស់ជ័យលាភីជាលទ្ធផល ក្រោយការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងស្រាវជ្រាវក្នុងការបង្កើតគម្រោវិទ្យាសាស្រ្ត រយៈពេល២ខែ និងការប្រកួតយ៉ាងស្វិតស្វាញ ដោយមានការវាយតម្លៃ និងដាក់ពិន្ទុយ៉ាងសុក្រិត បានយកឃើញម្ចាស់ជ័យលាភី សម្រាប់សិស្សចាប់ពីកម្រិយមតេយ្យ បឋម និង មធ្យមសិក្សា។

ពិធីនេះបានធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែក្រុងបាត់ដំបង ក្រោមលោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីលោក ខែម រស្មី ស្ថាបនិក និងអគ្គនាយក នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល។

លោក ខែម រស្មី បានធ្វើរបាយការណ៍លទ្ធផលការប្រកួតប្រជែងផ្នែកវិទ្យាសាស្រ្ត ជាក្រុមបានបង្ហាញពីសមត្ថភាពរបស់ខ្លួនសិស្សមកពីបណ្តាសាលារដ្ឋនិងឯកជន នានាដែលបាន ខិតខំរៀនសូត្រអស់រយ:ពេល២ខែកន្លងមក និងជាចុងក្រោយនេះបានធ្វើការប្រកួតបញ្ចប់ជាលទ្ធផល ក្រុមការងារគណ:កម្មការបានដាក់ពិន្ទុដោយយកចិត្តទុកដាក់បំផុត ព្រមទាំងបានរកឃើញ ក្រុមសិស្សវិទ្យាសាស្រ្ត ដែលខ្លាំងៗទទួលបានលទ្ធផលល្អ ជ័យលាភីជាក្រុមមានមេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធ និង បណ្ណសរសើរផងដែរ។

លោក ខែម រស្មី បានបញ្ជាក់ថា ក្រុមសិស្សសាលាដែលមានឈ្មោះប្រលងនេះសរុប ៣៦ក្រុម ក្នុងអ្នកទទទួល មាស ប្រាក់និងសំរឹទ្ធ មាន២០ក្រុម ក្នុងនោះ៖

១៖ ជ័យលាភីមេដាយសំរឹទ្ធ ចំនួន ៩ ក្រុម
២៖ ជ័យលាភីមេដាយប្រាក់ ចំនួន ៧ ក្រុម
៣៖ ជ័យលាភីមេដាយមាស ចំនួន ៤ ក្រុម និងអ្នកដែលមិនបានទទួលមេដាយខាងលើ គឺបានទទួលបានប័ណ្ណសរសើរលើកទឹកចិត្តផង។

ក្នុងរយ:ពេល២ថ្ងៃនេះផងដែរ ក៏មានការអញ្ជើញចូលពីថ្នាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន,ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត
និងអភិបាលខេត្តបន្ទាយមានជ័យនិងអភិបាលខេត្តបាត់ដំបងចូលរួមផងដែរ។

នាឱកាសនោះ លោក អ៊ុម រម្យណី បានធ្វើការកោតសរសើរនិងវាតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំស្ថាបនិក និងអគ្គនាយក នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល និងលោកគ្រូ អ្នកគ្រូ ដែលបានអប់រំដល់សិស្សនុសិស្សទាំងអស់ រៀនសុទ្ធតែពូកែ សម្បីថ្នាក់មតេយ្យតូចៗក៏ចេះនិយាយភាសារអង់គ្លេសបានដែរនិងសិស្សានុសិស្សកម្រិត បឋម មធ្យមសិក្សា
មានសមត្ថភាពចេះ ជំនាញផ្សេងៗគ្នាផ្នែកវិទ្យាសាស្រ្តផងដែរ។

លោក អ៊ុម រម្យណី លើកឡើងថា ជាពិតណាស់ ក្រសួងអប់រំ ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងលើវិស័យអប់រំយិវជននិងកីឡា ទាំងវិស័យអប់រំទាំងសាលារដ្ឋនិងឯកជនទាំងអស់ តែទោះជាងណា ក្រសួងអប់រំមិនអាចមើលអស់ទេ គឺមានអាជ្ញាធរខេត្តនានា គ្រប់កន្លែងជាអ្នកជួយមើលនិងគ្រប់គ្រងផ្ទាល់ផងដែរ។

លោក បន្តថា ការសិក្សានេះយើងបានបណ្តុះបណ្តាលជំនាញរៀនផ្នែក «ស្ទែម» មានបច្ចេកវិទ្យាវិជ្ជា វិទ្យាសាស្រ្ត វិស្វកម្ម សិល្ប: គណិតវិទ្យា ដល់សិស្សានុសិស្សជាដើម គឺជាល្អបំផុត។ លោក ក៏បានអបអរសាទរ គាំទ្រ និងលើកទឹកចិត្តដល់សាលា និងសិស្សបានបណ្តុះបណ្តាលគ្រប់ជំនាញទាំងនេះដល់សិស្ស រហូតដល់ចេះបច្ចេកទេសខ្លាំង ដើរឲ្យទាន់ប្រទេសជិតខាង និងនៅលើពិភពលោកផងដែរ។

លោក រដ្ឋលេខាធិការ បានអំពានាវដល់សាលារៀនទាំងសាលារដ្ឋនិងឯកជន រួមដៃគ្នា កសាង បណ្តុះបណ្តាលធនធានមនុស្ស ឲ្យបានច្រើនល្អ ជាមូលដ្ឋានគ្រិះសម្រាប់សិស្សានុសិស្ស មានមូលដ្ឋានរៀនថ្នាក់បរិញ្ញាបត្របានងាយស្រួល យើងនឹងបានទទួលធនធានមនុស្សកាន់តែច្រើន សម្រាប់បន្តវេណ កសាង និង អភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត់ដល់ក្មេងៗជំនាន់ក្រោយមានការរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀតផងដែរ៕