(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី បានស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយក្តីសោមនស្សរីករាយជាទីបំផុត ចំពោះមេដឹកនាំវ័យក្មេងរបស់កម្ពុជា សម្តេចមហា​បវរធិ​ប​តី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ច​ប្រជុំ​​កំពូលពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី។

ក្រៅតែពីស្វាគមន៍យ៉ាងកក់ក្តៅហើយនោះ មេដឹកនាំកម្ពុជា និងឥណ្ឌូនេស៊ី ដែលសុទ្ធសឹងជាអ្នក​មាន​អតីតភាពជាមេទ័ព ក៏បានជួបពិភាក្សាការងារទ្វេភាគី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិការរវាងប្រទេសទាំងពីរ៕