ជើងហោះក្រុមហ៊ុន Delta បានដំណើរការឡើងវិញ ប៉ុន្តែមិនទាន់ដំណើរការទាំងស្រុង
08-08-2016 20:44
(អាមេរិក)៖ ក្រុមហ៊ុនអាកាសចរណ៍ Delta បានប្រកាសអោយដឹងថា ជើងហោះមួយចំនួនបានដំណើរការឡើងវិញ បន្ទាប់ពីផ្អាក់ ដំណើរការដោយសារមានបញ្ហាប្រព័ន្ធដំណើរការ។
យោងតាមការបញ្ជាក់នៅលើគេហទំព័រ Delta បានអោយដឹងថា ជើងហោះហើរមួយចំនួនបានដំណើរការឡើងវិញ ប៉ុន្តែមិនទាន់ដំណើរការឡើងវិញទាំងស្រុងនោះទេ ខណៈជើងហោះមួយចំនួនត្រូវបានលុបចោល។
គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃនេះ ប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta ត្រូវបានជាប់គាំង មិនដំណើរការដោយសារបញ្ហាអគ្គិសនី(ដាច់ភ្លើង)៕