(ភ្នំពេញ)៖ លោក កែវ ផុង ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ការសម្រេចនេះ បានធ្វើឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ក្នុងនីតិកាលទី៦នៃរាជរដ្ឋាភិបាលកម្ពុជា លោក កែវ ផុង ធ្លាប់បានបំពេញការងារជាជំនួយការសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី៕