(ភ្នំពេញ)៖ បណ្តាញទំនាក់ទំនងសង្គមទាំងអស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមមាន Facebook, Telegram, TikTok, Youtube, Instagram និង Twiter ត្រូវបានប្តូរឈ្មោះពី Dr.Hun Manet, Prime Minister of Cambodia ទៅជា Samdech Thipadei Hun Manet, Prime Minister of Cambodia។
ការប្តូរឈ្មោះនេះ ធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី»៕