(ភ្នំពេញ)៖ នៅក្នុងកម្មវិធី Fresh Talk នាចុងសប្តាហ៍មុននេះ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការតែងតាំងមន្រ្តីនយោបាយ និងទីប្រឹក្សា នៅក្នុងរាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មីនេះ គឺជាការលើកទឹកចិត្តចំពោះអ្នកមានគុណសម្បត្តិ ដែលមិនអាចបោះបង់ពួកគាត់នោះទេ។ លោកបន្ថែមថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលប្រមែប្រមូលធនធានមនុស្ស ដែលមានចំណេះដឹងមកជួយលើកិច្ចការជាតិ ដែលនេះជាសិល្បៈក្នុងការដឹកនាំតាំងពីអ្នកជំនាន់មុន រហូតមកដល់យុវជនបន្តវេន តាមរយៈគោលការណ៍ «រក្សាចាស់បង្កើនថ្មី»។
សូមស្តាប់ការលើកឡើងរបស់ លោក ប៉ែន បូណា ដូចតទៅ៖