(កំពង់ឆ្នាំង)៖ សម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគជាច្រើន ត្រូវបានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តកំពង់ឆ្នាំង និងសប្បុរសជន នាំយកទៅចែកជូ នសិស្សានុសិស្ស១០០នាក់ នៅសាលាបឋមសិក្សា ក្រពើពុល ស្ថិតក្នុងភូមិក្រពើពុល ឃុំក្រាំងដីមាស ស្រុករលាប្អៀរ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣។

លោក សេង លីរតន ក្រុមការងារសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ដោយបានការឯកភាព និងមូលមតិគ្នាដើម្បីការងារមនុស្សធម៌ ជួយដល់កុមារដែលកំពុងសិក្សានៅសាលាបឋ មសិក្សាក្រពើពុល ដែលជាសាលាមួយដាច់ស្រយ៉ាលហើយជាតំបន់ទឹកលិចជុំវិញនៅក្នុងរដូវវស្សាផងនោះ ទើបសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ខេត្តកំពង់ឆ្នាំង សហការគ្នាជាមួយសប្បុរសជននាំយកនូវសម្ភារសិក្សា ម្ហូបអាហារ និងថវិកាមកផ្តល់ជូនក្មួយៗជាសិស្ស រួមមានសៀវភៅ ប៊ិច ខ្មៅដៃសម្លៀកបំពាក់សិស្ស សម្លៀកបំពាក់កីឡា និងកាបូបដាក់សម្ភារៈសិក្សាមួយចំនួនទៀតផងដែរ។

លោក សយ ភូរី ជាសប្បុរសជនមួយរូបដែលលោកតែងបានចូលរួមផ្នែកមនុស្សធម៌ជាមួយបណ្ដាអង្គភាពនានានៅក្នុងខេត្តកំពង់ឆ្នាំង បានលើកឡើងថា បន្ទាប់ពីលោកបានទទួលដំណឹងថា នៅសាលាបឋមសិក្សាក្រពើពុលនេះ សិស្សជួបការខ្វះខាត ទើបលោកសម្រេចធ្វើម្ហូបអា ហារ មានសម្លរការីនំប៉័ង និងទិញសម្ភារសិក្សាមកផ្តល់ជូនក្មួយៗសិក្សានុសិស្ស នាពេលនេះ ហើយនេះក៏មិនមែនជាលើកទី១ដែរ គឺធ្វើឡើងជារៀងរាល់ឆ្នាំ។

លោក គូរ ដារា ប្រធានប្រតិបត្តិសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តកំពងឆ្នាំង បានថ្លែងថា សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ត្រូវបានបង្កើតឡើង ក្នុងពេលដែលប្រទេសជាតិយើងត្រូវបានគេរំលោភ អធិបតេយ្យភាពចូលមកកាន់កាប់ប្រាសាទព្រះវិហាររ ដែលជាមរតករបសបុព្វបុរសខ្មែរយើងកន្លងមក កាលណោះក្រៅពីកងទ័ពជួរមុខប្រយុទ្ឋដើម្បីការពារទឹកដី ក៏មានក្រុមចលនាយុវជនកម្ពុជា ក្រុម១៥៧ បានបង្កើតឡើ ងដើម្បីរួមចំណែកជាមួយកងទ័ព ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅគាំទ្រដល់សមរភូមិមុខ។

បន្ទាប់ពីវិវាទត្រូវបានបញ្ចប់ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលបានកើតឡើងនៅពេលនោះ បានបង្វែរទិសដៅមកធ្វើ សកម្មភាពមនុស្សធម៌វិញ ហើយសកម្មភាពមនុស្សធម៌នេះ តែងធ្វើឡើងគ្រប់ទីកន្លែង សំដៅជួយដល់បងប្អូនប្រ ជាពលរដ្ឋ កុមារកំព្រា ជនចាស់ជរាគ្មានទីពឹង និង ប្រជា ពលរដ្ឋជួបគ្រោះថ្នាក់និងគ្រោះធម្មជាតិផ្សេងៗជាដើម។

លោក ផុន សីហា អភិបាលរងស្រុករលាប្អៀរ បានសំដែងនូវក្តីអំណរគុណដល់សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧  និងបងប្អូនជាសប្បុរសជនទាំងអស់ ដែលកន្លងមកធ្លាប់ធ្វើការងារមនុស្សធម៌ ក្នុងស្រុករលាប្អៀរ ក៍ដូចជាក្នុងខេត្តកំពង់ឆ្នាំងទាំងមូល។ជាក់ស្តែងថ្ងៃនេះក្មួយៗបាននៅសាលាបឋមសិក្សាក្រពើពុលបានទទួលសម្ភារសិក្សា ថែមទាំងបានទទួលទានអាហារឆ្ងាញ់ ក្រោមបរិយាកាសសប្បាយរីករាយ និងស្និតស្នាលយ៉ាងក្រៃលែង៕