(ព្រៃវែង)៖ ក្របីឈ្មោលឡើងកមួយក្បាល ដេញវ័ធប្រជាពលរដ្ឋរងរបួសមនុស្ស៣នាក់ ផ្អើលពេញទីប្រជុំជនផ្សារអ្នកលឿង។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង ៥៖៣០នាទី ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិ៥ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវៃង។

សមត្ថកិច្ចនគរបាលស្រុកពាមរក៍ បានឲ្យដឹងថា មានករណីក្របីឡើងកមួយក្បាលដេញវ័ធ ប្រជាពលរដ្ឋបណ្តាលឲ្យឲ្យរងរបួសមនុស្ស៣នាក់ ដោយជនរងគ្រោះ

ទី១៖ ឈ្មោះ ង្វៀង យ៉ាំងវ៉េ ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិវៀតណាម រងរបួសរលត់ស្បែកចំឆ្អឹងចំនីខាងឆ្វេង។
ទី២៖ ឈ្មោះ លូ ប៊ុនញឺ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិវៀតណាម រងរបួសកំប៉េះគូទខាងឆ្វេង ដាច់ដៃនាង និងរបួសកូនជើងខាងឆ្វេង។
ទី៣៖ ឈ្មោះ គីម ភឿង ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិវៀតណាម រងរបួសដៃខាងឆ្វេង។ អ្នកទាំង៣ មានទីលំនៅភូមិ៥ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវៃង។

សមត្ថកិច្ច បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានក្របីឈ្មោលសប្បុរឃ្លៀក (អាណាថាគ្មានម្ចាស់) មួយក្បាលឡើងករ មកដេញវ័ធជនរងគ្រោះកំពុងដើរហាត់ប្រាណ និងអង្គុយផឹកកាហ្វេនៅផ្ទះពលរដ្ឋ ឈ្មោះតាប៊ី បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

បច្ចប្បន្ន ជនរងគ្រោះ២នាក់ ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ហើយជនរងគ្រោះម្នាក់ បញ្ជួនទៅព្យាបាលរបួស នៅប្រទេសវៀតណាម ចំពោះសត្វក្របីក្រោយពីដេញវ័ធប្រជាពលរដ្ឋហើយ រត់ចូលព្រៃអតីតបន្ទាយអាបី ត្រូវបានពលរដ្ឋ និងសមត្ថកិច្ចពទ្ធ័ចាប់បាន។

សមត្ថកិច្ច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចិញ្ចឹមសត្វពាហនៈ សូមកុំព្រលែងសត្វគោ ក្របីពាសវាលពាសកាល ដែលនាំឲ្យបង្កគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ខណៈដែលវាឡើងករផងដែរ៕