(ភ្នំពេញ)៖ គណៈគ្រូពេទ្យកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្តេជ្ញាពង្រឹងសមត្ថភាព សីលធម៌វិជ្ជាជីវៈ របស់គ្រូពេទ្យនៅកម្ពុជា និងប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវសមិទ្ធផលនានានៃវិស័យសុខាភិបាល ដូចដែលបានចុះផ្សាយក្នុងលិខិតចំហ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែសីហានេះ។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីខ្លួន បានទទួលដំណឹងថា បដិបត្តិ សមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់គ្រូបពេទ្យកម្ពុជា ព្រមទាំងតួនាទី និងសកម្មភាពនៃស្ថាប័នគ្រប់គ្រងការប្រកបវិជ្ជាជីវៈគ្រូពេទ្យ នៅតែជាប្រធានបទនៃចំណោទសួររបស់សាធារណជន៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ គណៈគ្រូពេទ្យកម្ពុជា៖