(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ ដោយថ្កោលទោសចំពោះ លោក ហុង លីម តំណាងរាស្រ្តអូស្រ្តាលី ដែលបានប្រៀបប្រដូចរបបនៅកម្ពុជាថា ជារបបតិរច្ឆាន។ រដ្ឋសភាចាត់ទុកថា នេះជាការប្រមាថ និងបួលបង្កាច់ធ្ងន់ធ្ងរ មកលើប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ហើយផ្ទុយនឹងការពិតទាំងស្រុង។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តំណាងរាស្ត្រអូស្ត្រាលី លោក ហុង លីម បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ លោក ជុន ច័ន្ទបុត្រ នាយកវិទ្យុអាស៊ីសេរី របស់បរទេស ដែលនិយាយជា ខេមរភាសា ដោយដាក់ចំណងជើងថា «តំណាងរាស្ត្រ ខ្មែរ-អូស្ត្រាលី ចាត់ទុករបបនៅកម្ពុជា ជារបបតិរច្ឆាន»។ ការលើកឡើងរបស់លោក ហុង លីម មានការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំង ពីមន្រ្តីរាជរដ្ឋាភិបាល សមាគមនានានៅកម្ពុជា និងប្រជាពលរដ្ឋជាដើម។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា៖