(ភ្នំពេញ)៖ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៧នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកកាំបិតប៉័ងតោ និងដាវសាំម៉ូរៃ កាប់លើជនរងគ្រោះបណ្តាលឱ្យរងរបួស និងកាប់លើម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យរងការខូចខាត) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចំនួន០៣ករណី។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
*ករណីទី១៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកកាំបិតប៉័ងតោ និងដាវសាំម៉ូរៃ កាប់លើជនរងគ្រោះបណ្តាលឲ្យត្រូវកដៃរងរបួសជាទម្ងន់ និងកាប់លើម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យរងការខូចខាតចំនួន០៣គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ៤១០ ក្រុម០៣ ភូមិ០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២២ និង ០០នាទី។
ជនរងគ្រោះមានឈ្មោះ ច្រិច សុខរីម ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៣២ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឱ្យដាច់រយៈសាច់កដៃឆ្វេង និងជើង រងរបួសជាទម្ងន់ សម្ភារៈខូចខាត និងម៉ូតូចំនួន ០៣គ្រឿង។
*ករណីទី២៖ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវកាប់បណ្តាលឲ្យត្រូវម៉ូតូរងការខូចខាតម៉ូតូចំនួន ០១ គ្រឿង) ប្រព្រឹត្តនៅចំណុចមុខឃ្លាំងលក់រថយន្តយីហោបូរិន ផ្ទះលេខ១៣៨អឺ ផ្លូវលេខ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២០ និង ៣០នាទី។ ជនរងគ្រោះ (មិនដាក់បណ្តឹង) មិនស្គាល់អត្តសញ្ញាណ.
និងករណីទី៣៖ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវកាប់បណ្តាលឲ្យត្រូវម៉ូតូរងការខូចខាតម៉ូតូចំនួន ០១ គ្រឿង និងសម្ភារមួយចំនួន) ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៣២ ផ្លូវលេខ៥៣ ភូមិ៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២០ និង ១០នាទី។
ជនរងគ្រោះមានឈ្មោះ ប៊ុន ណារឿង ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៣២ ផ្លូវលេខ៥៣ ភូមិ៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរលក់ដូរ។ សម្ភារខូចខាត ម៉ូតូចំនួន ០១ គ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ១IV-៨៩៦២ និងសម្ភារមួយចំនួន។
ជនសង្ស័យចំនួន ០៧នាក់ រួមមាន៖
១៖ ឈ្មោះ ថៃ វីរៈយុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី១០អា១ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
២៖ ឈ្មោះ ព្រំ ណាង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី៨អា មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៣៖ ឈ្មោះ ញ៉ូ មួនខេមរា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី១១ដេ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៤៖ ឈ្មោះ បាក់ បញ្ញាពេជ្រ ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុកថ្នាក់ទី១០ដេ១ មានទីលំនៅផ្ទះលេខ១២៨អឺ២ ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៥៖ ឈ្មោះ សាន់ សាកាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យទឹកល្អក់ថ្នាក់ទី៩អា២ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៦៖ ឈ្មោះ សុទ្ធ ពិទីន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី៩បេ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៧៖ ឈ្មោះ គឹម សាន់នីត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្ភារដកហូតបានរួមមាន៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ និងលេខម៉ាស៊ីន ៩៦៤៧ ពាក់ផ្លាកលេខ ភ្នំពេញ ១IC-៩០៣៣ ចំនួន០១គ្រឿង, ម៉ូតូម៉ាកស៊ុយហ្ស៊ុគី និច ពណ៌ខៀវ ស៊េរីឆ្នាំ២០២១ លេខតួ៥៨១៤ និងលេខម៉ាស៊ីន ៥៨០៥ ពាក់ផ្លាកលេខ ភ្នំពេញ១JA-៥២២៨ ចំនួន០១គ្រឿង, ម៉ូតូម៉ាកស៊ុយហ្ស៊ុគី និច ពណ៌ ក្រហម ស៊េរីឆ្នាំ២០២៣ លេខតួ៨០៩២ និងលេខម៉ាស៊ីន ៨៤៦២ ពាក់ផ្លាកលេខ ភ្នំពេញ១KB-០២៥៥ ចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងម៉ូតូចាប់យកខាងលើត្រូវកម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕