(ភ្នំពេញ)៖ ក្រុមការងារ១០០រាត្រី បានបញ្ជាក់ថា ការប្រោសព្រះរាជទានគោរមងារ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី» ជូនសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាតម្លៃដ៏សក្តិសម សម្រាប់បុរសឆ្នើមនៃកម្ពុជាក្នុងកាលៈទេសៈដែលកម្ពុជា ត្រូវក៏សាងឆ្ពោះទៅរកភាពរុងរឿងដូចសម័យមហានគរ និងជាពិសេសការបន្តរក្សាកេរ្តិ៍មរតក សន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍជាតិ។

ក្រុមការងារ១០០រាត្រី បានន្ថែមថា មិនខុសពីប្រោសព្រះរាជទានគោរមងារ ជូនសម្តេច តេជោ ហ៊ុន សែនកន្លងមក ជាបិតា សន្តិភាព បង្រួបបង្រួមជាតិ រក្សាបាននូវស្ថេរភាពនយោបាយ នេះគឺជាតម្លៃសក្តិសមខ្លាំងណាស់។

ក្រុមការងារ១០០រាត្រី សូមថ្លែងអំណរ អរព្រះគុណយ៉ាងជ្រាលជ្រៅ ដែលព្រះមហាក្សត្រ ព្រះអង្គមានព្រះរាជតម្រិះដ៏ឆ្លាតវៃ ដើម្បីលើកតម្កើងអ្នកដែលមានស្នាដៃជូនប្រជាពលរដ្ឋ និងបុគ្គលឆ្នើមជូនជាតិមាតុភូមិ៕