(បាត់ដំបង)៖ លោកបណ្ឌិត ស្រេង វង្សហៀង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានអញ្ជើញចុះថ្លែងអំណរគុណ និងរៀបចំអហារសាមគ្គីជាមួយប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតទូទាំងឃុំព្រះផុស ដែលមានអ្នកចូលរួមចំនួន ១០០០នាក់។
ពិធីនេះបានធ្វើឡើងល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញ ដោយមានការចូលរួមពីសំណាក់លោកស្រីបណ្ឌិត សុត សុវណ្ណដា អនុប្រធានក្រុមការងារចុះជួយឃុំព្រះផុស។ ក្នុងឱកាសនោះដែរ លោកបណ្ឌិត ស្រេង វង្សហៀង ក៏បានជូនលិខិតថ្លែងអំណរគុណដល់ក្រុមការងារឃុំដែលបានចូលរួមការងារជាច្រើនដើម្បីអភិវឌ្ឍន៍មូលដ្ឋានឃុំព្រះផុស។
ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បានអបអរសាទរជាមួយសមាជិក សមាជិកា និងប្រជាពលរដ្ឋ ដែលសម្រេចបានបំណងប្រាថ្នាយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា ដេីម្បីបន្តការទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រេីនបន្ថែមទៀត។ ជាពិសេសប្រជាពលរដ្ឋទទួលបានរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ឥស្សរជនឆ្នេីមបន្តវេន គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ជាចុងបញ្ចប់លោកបណ្ឌិត ស្រេង វង្សហៀង ក៏បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតអំពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ និងការចុះជាប់ជាមួយប្រពលរដ្ឋ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់បន្តការគាំទ្រ និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា៕