
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
គ្រឿងញៀនបំផ្លាញសង្គម! ក្រុមចែកចាយ និងជក់គ្រឿងញៀន៨នាក់ទៀត ត្រូវអាជ្ញាធរបង្ក្រាបនៅក្នុងបន្ទប់ខារ៉ាអូខេ
08-08-2016 17:12
(ភ្នំពេញ)៖ ជនសង្ស័យចែកចាយ និងជក់គ្រឿងញៀនចំនួន៨នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីអភិបាលខណ្ឌ លោក គួច ចំរើន នៅវេលាម៉ោងជាង៤រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ បានបន្តប្រតិបត្តិការចុះទៅបង្ក្រាប និងចាប់ខ្លួន ខណៈដែលពួកគេបាននាំគ្នាទៅសម្ងំជក់ក្នុងបន្ទប់ខារ៉ាអូខេស្ថិតនៅផ្លូវ១១៨ សង្កាត់ផ្សារកណ្ដាល១។
បើតាមមន្រ្តីអាវុធហត្ថ កម្លាំងប្រតិបត្តិការ បានដកហូតថ្នាំញៀនជាច្រើនកញ្ចប់ ដកហូតឧបករណ៍សម្រាប់ជក់មួយចំនួន និងម៉ូតូផងដែរ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋាន អហខណ្ឌដេីម្បីចាត់ការបន្ត៕