សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រី ចំពោះព្រះរាជសារអបអរសាទរ សម្តេចទទួលបានពាន «សមិទ្ធផលអាស៊ានមួយជីវិត»
08-08-2016 17:10
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង សម្តេច កិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ញើសារលិខិតមួយច្បាប់ ជូនចំពោះ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យថ្លែងអំណរព្រះរាជគុណ ដែលព្រះអង្គបានប្រោសព្រះរាជទាន នូវការអបនអរសាទរ និងប្រសិទ្ធពរបវរមហាប្រសើរ ចំពោះការទទួលពានរង្វាន់ «សមិទ្ធផលអាស៊ានអស់មួយជីវិត» ពីវិទ្យាស្ថានយុទ្ធសាស្រ្ត និងភាពជាអ្នកដឹកនាំអាស៊ី នៅទីក្រុងវៀងច័ន្ទ សាធារណៈប្រជាធិបតេយ្យប្រជាមានិតឡាវ។
គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងព្រះមហាក្សត្រនៃកម្ពុជា សម្តេច ព្រះបាទបរម នាថ នរោត្តម សីហមុនី បានផ្ញើសារលិខិតពីរដាច់ដោយឡែក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអបអរសាទរដល់សម្តេចតេជោ ក្នុងឱកាសទទួលបានពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត»៕