(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារលិខិតមួយច្បាប់ ជូនព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ដោយថ្លែងអំណរព្រះរាជគុណដែលព្រះអង្គបានប្រោសព្រះរាជទាននូវការអបនអរសាទរ និងប្រសិទ្ធពរបវរមហាប្រសើរ ចំពោះការទទួលពានរង្វាន់ «សមិទ្ធផលអាស៊ានអស់មួយជីវិត» ពីវិទ្យាស្ថានយុទ្ធសាស្រ្ត និងភាពជាអ្នកដឹកនាំអាស៊ី នៅទីក្រុងវៀងច័ន្ទ សាធារណៈប្រជាធិបតេយ្យប្រជាមានិតឡាវ។
កាលពីថ្ងៃម្សិលមិញនេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើសារលិខិតមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអបអរសាទរដល់សម្តេចតេជោ ក្នុងឱកាសទទួលបានពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ពីវិទ្យាស្ថានយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ី នៃប្រទេសម៉ាឡេស៊ី ដែលប្រារព្ធធ្វើឡើងនៅ ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦៕
សូមអានសារលិខិតថ្លែងអំណរព្រះរាជគុណរបស់ សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនព្រះមហាក្សត្រ៖