Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកស្លាប់ក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងមន្ទីរពេទ្យមួយ នៅប៉ាគីស្ថានកើនដល់ ៩៣នាក់

08-08-2016 16:53

(ប៉ាគីស្ថាន)៖ យោងតាមការចេញផ្សាយ Update របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចបានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងករណីបំផ្ទុះគ្រាប់បែក​នៅមន្ទីរពេទ្យមួយក្នុង​ប្រទេសប៉ាគីស្ថាន បានកើនដល់ ៩៣នាក់ ហើយមុននេះ​​​ស៊ិនហួរ បានចេញផ្សាយថា មានអ្នករបួសជាង ៥០នាក់។

យោងតាមមន្ត្រីប៉ូលិសប្រចាំតំបន់បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកខាងលើនេះ ជាអំពើបំផ្ទុះគ្រាប់បែកអត្តឃាត ប៉ុន្តែមក​ដល់​ពេលនេះ ក្រុមជំនាញនៅមិនទាន់ស៊ើបដឹងពីព័ត៌មានលម្អិតឡើយ។

នៅមុននេះបន្តិច មានសេចក្ដីរាយការណ៍មកថា មានករណីបំផ្ទុះគ្រាប់បែកមួយបានកើតឡើង នៅក្នុងមន្ទីរពេទ្យ​មួយកន្លែង​នៅ​ទីក្រុង Quetta ប្រទេសប៉ាគីស្ថាន ហើយបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ក្នុងស្រុក Geo TV បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ និងរបួសភាគច្រើនគឺជា​មេធាវី ដែល​ពួកគាត់បាន​មក​មន្ទីរពេទ្យ​ ដើម្បី​សួរសុខទុក្ខមិត្តរួមការងារ៕