(ភ្នំពេញ)៖ សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ បានបើកសម្ពោធដាក់ឲ្យដំណើរការហើយ នូវអគារសិក្សាថ្មីសាខាទី១៩ ស្ថិតនៅកំបូល។

សាលារៀនអន្ដរជាតិ អាមេរិកាំងប្រ៊ីជ បានចាប់ផ្ដើមទទួលចុះឈ្មោះសិស្សចូលរៀន ចាប់តាំងពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦មកម្ល៉េះ។ ចាប់ពីថ្ងៃចុះឈ្មោះ រហូតមកដល់ថ្ងៃទី០៦ ខែសីហា សិស្សានុសិស្ស បានមកចុះឈ្មោះចូលរៀនបានប្រមាណ៣១៨នាក់ ពិសេសសម្រាប់សិស្សានុសិស្ស ដែលបានចុះឈ្មោះចូលរៀន ក៏ទទួលបានការបញ្ចុះតម្លៃ២០% ​និងផ្ដល់ជូនឯកសណ្ឋាន២សម្រាប់ ដោយឥតគិតថ្លៃផងដែរ។

គួរបញ្ជាក់ថា សាលារៀនអន្ដរជាតិ អាមេរិកាំងប្រ៊ីជ បានទទួលការគាំទ្រខ្ពស់ និងផ្ដល់ជំនឿចិត្ដពីសំណាក់ មាតាបិតារបស់សិស្សានុសិស្សជាច្រើន តាំងពីទីតាំងទី១ រហូតមកដល់ទីតាំងទីថ្មីនេះ ដែលជាសាខា១៩ ហើយ៕