(ប៉ាគីស្ថាន)៖ យោងតាមការបញ្ជាក់ពីមន្ត្រីនៃមន្ទីរពេទ្យបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងករណីបំផ្ទុះគ្រាប់បែកនៅអគារសង្គ្រោះបន្ទាន់ក្នុងប្រទេសប៉ាគីស្ថាន បានកើនឡើងដល់៥៣នាក់ ខណៈអ្នករបួសភាគច្រើនគឺជាមេធាវី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅមុននេះបន្តិច។
នៅមុននេះបន្តិច មានសេចក្ដីរាយការណ៍មកថា មានករណីបំផ្ទុះគ្រាប់បែកមួយបានកើតឡើង នៅក្នុងមន្ទីរពេទ្យមួយកន្លែងនៅទីក្រុង Quetta ប្រទេសប៉ាគីស្ថាន ហើយបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ក្នុងស្រុក Geo TV បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ និងរបួសភាគច្រើនគឺជាមេធាវី ដែលពួកគាត់បានមកមន្ទីរពេទ្យ ដើម្បីសួរសុខទុក្ខមិត្តរួមការងារ៕