(តូក្យូ)៖ នៅព្រឹកថ្ងៃចន្ទនេះ រដ្ឋាភិបាលជប៉ុនបានឆ្លើយតបក្នុងជំហយ៉ាងរឹងមាំថា នាវារដ្ឋាភិបាលចិន បានរំលោភចូលទៅក្នុងដែនទឹកក្បែរកោះមួយរបស់ជប៉ុន នៅសមុទ្រចិនខាងកើត នៅចុងសប្ដាហ៍នេះរហូតដល់ ១៤គ្រឿង ដែលការរំលោភនេះ ត្រូវបានជប៉ុនលើកឡើងថា វានឹងធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០៨ ខែសីហា។
ប្រធានលេខាធិការគណៈរដ្ឋមន្រ្តី លោក Yoshihide Suga បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃនេះ ក្នុងសន្និសិទ្ធកាសែតថា រដ្ឋាភិបាលជប៉ុន អំពាវានាវជុំរុញឲ្យរដ្ឋាភិបាលចិន កុំបន្តរីករាលដាល និងលុកលុយនៅតំបន់សមុទ្រចិនខាងកើត ព្រោះវាអាចបង្កឲ្យកើតមានជម្លោះថ្មី និងធ្វើឲ្យប្រទេសទាំងពីរកាន់តែមានភាពតានតឹងក្នុងការដោះស្រាយបញ្ហាជម្លោះ។
លោក Suga បានបន្តទៀតថា រដ្ឋាភិបាលអាចនឹងកំពុងតែធ្វើប្រព្រឹត្តនូវសកម្មភាពខុសច្បាប់ណាមួយនៅតំបន់ដែនសមុទ្រចិនខាងកើត ព្រោះមកដល់ព្រឹកថ្ងៃនេះ នាវារដ្ឋាភិបាលចិនចំនួន ១២គ្រឿង នៅមិនទាន់ចាកចេញពីកន្លែងដែនទឹក ដែលជាកម្មសិទ្ធិរបស់ជប៉ុន។
ការឆ្លើយបតយ៉ាងស្ងៀមស្ងាត់របស់រដ្ឋាភិបាលជប៉ុននេះ បានធ្វើឡើងក្រោយពីឆ្មាំសមុទ្រជប៉ុន គំរាមបាញ់ពន្លិចទូកនេសាទរបស់ចិន ប្រមាណ ២៣០គ្រឿង ដែលបានរំលោភបំពាន់ចូលដែនសមុទ្រជប៉ុនកាលពីថ្ងៃសៅរ៍កន្លងទៅនេះ៕