(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរបស់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ បានចេញប្រតិកម្មភ្លាមៗ ដើម្បីឆ្លើយបំភ្លឺទៅលើលិខិតមិត្តអ្នកអានមួយមានចំណងជើងថា «ក្រសួងខ្លះភ្ញាក់រឮក ខណៈសុខាភិបាលសម្ងំដេក» ដែលបានចេញផ្សាយ ក្នុងកាសែតភ្នំពេញប៉ុស្តិ៍ នៅព្រឹកមិញនេះ ដោយបានអះអាងថា មិនដូចការលើកឡើងនោះទេ។
ជាមួយនឹងការឆ្លើយបំភ្លឺនេះមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀតបានបញ្ជាក់ថា «មន្ទីរពេទ្យមានការយកចិត្តទុកដាក់កែលម្អ បណ្ដុះបណ្ដាលធនធានមនុស្ស បង្កើនការគ្រប់គ្រងសេវា ជាច្រើនបន្តបន្ទាប់»។ ខាងក្រោមនេះ ជាលិខិតប្រតិកម្មរបស់មន្ទីរពេទ្យរុស្ស៊ី៖