(ភ្នំពេញ)៖ សហភាពអង្គការសង្គមស៊ីវិល មើលឃើញផងដែរថា ការវាយប្រហារគ្នាដោយសារតែទស្សនផ្ទុយគ្នា គឺជាព្រឹត្តការណ៌កើតឡើងនៅក្នុងសង្គម ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ពិសេសការវាយប្រហារគ្នាដោយសារតែទស្សនផ្ទុយគ្នា បានជះឥទ្ធិពលដល់យុវជនជំនាន់ក្រោយៗ ដែលងាយនឹងជឿលើការញុះញង់ ឬការបញ្ចុះបញ្ចូល ហើយជាវប្បធម៌មួយនាំឱ្យមានគ្រោះថ្នាក់ និងមិនចំណេញអ្វីដល់សង្គមជាតិឡើយ មិនតែប៉ុណ្ណោះនាំឱ្យបែកបាក់សាមគ្គីភាព និងស្មារតីជាប្រជាជនខ្មែររួមគ្នាទៀតផង។

សហភាពអង្គការសង្គមស៊ីវិល សូមគាំទ្រនូវការអំពាវនាវរបស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឱ្យពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេស បញ្ឈប់វប្បធម៌វាយប្រហារគ្នាដោយសារតែមានទស្សនផ្ទុយគ្នាតទៅទៀត។

បន្ថែមពីលើនេះ សហភាពអង្គការសង្គមស៊ីវិល ក៏សូមអំពាវនាវដល់ពលរដ្ឋខែ្មរទាំងក្នុង និងក្រៅប្រទេសទាំងអស់ ខិតខំដោះស្រាយបញ្ហាដោយឈរគោលការណ៍សច្ចភាព ស្មោះត្រង់ ការទទួលខុសត្រូវ នៅក្នុងស្មារតីរួបរួមជាតិ។

សហភាពអង្គការសង្គមស៊ីវិល សង្ឈឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសនឹងបញ្ឈប់នូវវប្បធម៌វាយប្រហារគ្នាដោយសារតែទស្សនៈផ្ទុយគ្នានេះ ប្រកដោយភាតរភាព ដើម្បីឱ្យសង្គមខ្មែរយើងពោរពេញ ដោយភាពសុខដុមរមនា គ្មានហិង្សា និងគ្មានការព្យាបាទគ្នាទៅវិញទៅមកតទៅទៀត៕