(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាចុងសប្តាហ៍នេះ បានអញ្ជើញចូលរួមជាវាគ្មិន នៅក្នុងកម្មវិធី Fresh Talk ដើម្បីជជែកពិភាក្សាអំពី «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។

យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជំរុញស្ថិរភាព និងការអភិវឌ្ឍជាតិ ឈានដល់សម្រេចគោលដៅ ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តនេះ ត្រូវធ្វើជាដំណាក់ ប៉ុន្តែក្នុងនោះមានអាទិភាព៦ចំណុច ត្រូវបានដាក់ឱ្យអនុវត្តភ្លាមៗ នៅឆ្នាំ២០២៣នេះតែម្តង។

តើគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដូចម្តេចខ្លះ? សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Talk ម៉ោង៦៖០០ល្ងាចថ្ងៃសៅរ៍ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕