(ប៉ាគីស្ថាន)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅមុននេះបន្តិចបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤២នាក់ត្រូវបានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Quetta ប្រទេសប៉ាគីស្ថាន។
ទូរទស្សន៍ក្នុងស្រុក GeoTV បានរាយការណ៍មកថា គ្រាប់បែកបានផ្ទុះចេញពីអគារសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ហើយភ្លាមៗនោះ ក៏មានឮសំឡេងគ្រាប់កាំភ្លើងផងដែរ។ ក្នុងចំណោមអ្នកស្លាប់ និងរបួសភាគច្រើនគឺជាមេធាវី ដែលពួកគាត់បានមកមន្ទីរពេទ្យ ដើម្បីសួរសុខទុក្ខមិត្តរួមការងារ។
សម្រាប់ព័ត៌មានលម្អិតផ្សេងៗ នៅមិនទាន់ទទួលបាននោះទេ ដូច្នេះសូមរង់ចាំការផ្សាយបន្ត...