Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាស៊ើបសួរសាលាឧទ្ធរណ៍ ច្រានចោល បណ្តឹងសុំមោឃភាពនីតិវិធីតុលាការលើ ករណីមន្ត្រីអាដហុក និងគ.ជ.ប

08-08-2016 14:17

(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានសម្រេចច្រានចោល បណ្តឹងរបស់ក្រុមមេធាវី ដែលស្នើឱ្យឧទ្ធរណ៍ដាក់មោឃភាព នីតិវិធីតុលាការ លើករណីមន្រ្តីអាដហុក និងគ.ជ.ប។

ក្នុងពេលបើកសវនាការនាព្រឹកមិញនេះ មន្ត្រីសមាគមអាដហុក៤រូប មិនមានវត្តមាននៅសាលាឧទ្ធរណ៍នោះទេ តែលោក នី ចរិយា ត្រូវបានអនុរក្សនាំខ្លួនមកមកពីពន្ធនាគារ PJ។

សូមជំរាបថា មន្ត្រីអាដហុក៤រូប ដែលរូបមាន លោក នី សុខា, លោក យី សុខសាន្ត, លោក វង់ ណៃដា និង លោកស្រី លឹម មុនី រួមទាំងអគ្គលេខាធិការរងគជប លោក នី ចរិយា ត្រូវបានតុលាការចោទប្រកាន់បទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដោយបង្គាប់ឱ្យអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ កុំឲ្យនិយាយការពិតប្រាប់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទជាមួយ លោក កឹម សុខា។

ក្រុមជនត្រូវចោទទាំង៥នាក់ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត៕