(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០៦,៨១២នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៤០០,១៩៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៥៥១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,២១៦នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៦,៦៤៨នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១២,២០២នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧៤៤,៨៥៤នាក់, ដូសទី៤ចំនួន ៥,៣៥៣,០២៧នាក់, ដូសទី៥ចំនួន ២,០១៩,៣១៥នាក់ និងដូសទី៦ចំនួន ៥៣២,៣៧៧នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕