(ភ្នំពេញ)៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពជា​ (FASMEC) បានសហការជាមួយអង្គការផេក​ ក្រោមគម្រោង We act រៀបចំវេទិកា​ សហគ្រិនស្រ្តីក្នុងការអភិវឌ្ឍន៍អាជីវកម្ម នឹងពិពណ៌ពាណិជ្ជកម្ម​ ក្នុងស្រុក​ ថ្ងៃទី០១ ដល់ ថ្ងៃទី០២ ខែកញ្ញា​ ២០២៣ នេះ។

នៅ Factory Phnom Penh គោលបំណងគឺដេីម្បីពង្រឹងបណ្តាញប្រព័ន្ធអេកូឡូស៉ី​ នឹងបង្កេីត​ កាឡានុវត្តភាព​ ដល់សហគ្រិនស្រ្តីវ័យក្មេង​ ក្នុងការទទួលបានចំណែកទីផ្សារ​ ហិរញ្ញប្បទាន​ ពត៌មានផ្លូវច្បាប់ស្តីពីការចុះបញ្ជីអាជីវកម្ម​ នឹងការទទួលបានកិច្ចគាំពារសង្គម​ សម្រាប់ដោះស្រាយបញ្ហាប្រឈម​ នឹអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេអោយកាន់តែប្រសេីរឡេីង​ ដែលមានការចូលរួម​ ជាគណ:អធិបតី​បេីកកម្មវិធី​ដោយលោកជំទាវ​ គង់​ សូរីតា​ រដ្ឋលេខាធិការក្រសួងកិច្ចការនារី​ នឹងគណ:អធិបតី​ ឧកញ៉ា​ តែ​ តាំងប៉​ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច​ នឹងមធ្យមកម្ពុជា​ លោក​ ថម​ ម៉ាស់​ វ៉ាយ​ ប្រធានការិយាល័យប្រជាធិបតេយ​ នឹងអភិបាលកិច្ច​ របស់ទីភ្នាក់ងារជំនួយអាមេរិកUSAID លោកស្រី​ សាប៊ីន​ យ៉ៅគ្គឺស​ នាយិកាប្រចាំប្រទេសនៃអង្គការផេកកម្ពុជា​ នឹងជាប្រធានគម្រោងសហគ្រិននារីសកម្ម។

ក្នុងកម្មវិធីនេះមានការតាំងផលិតផលចំនួន200ស្តង់​ ដែលជាផលិតផលក្នុងស្រុកដែលសមាជិកសម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពុជា​ នឹងសមាជិកដៃគូពាក់ព័ន្ធ៕