(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺជាថ្ងៃខួបកំណើតរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាមហាសេដ្ឋីដ៏ល្បីឈ្មោះ។
នាឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីខួបកំណើតនេះ ឯកឧត្តម លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមជូនពរអ្នកឧកញ៉ា គិត ម៉េង សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងសម្រេចបានជោគជ័យថ្មីថែមទៀត ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមរបស់សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន Royal Group។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕