(ភ្នំពេញ)៖ នៅមុនពេលចាប់ផ្ដើមពិធីសំណេះសំណាលដំបូង នៅដើមនីតិកាលទី៧ នៃរដ្ឋសភា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ បានរៀបចំពិធីដាំដើមឈើនៅក្នុងបរិវេណទីស្ដីការក្រសួង ដើម្បីជានិម្មិតរូបនៃការចូលរួមថែររក្សាបរិស្ថានបៃតង និងដើម្បីកែប្រែសោភ័ណភាពនៅក្នុងទីស្តីការក្រសួង។
ក្នុងចំណោមដើមឈើ ដែលថ្នាក់ដឹកនាំក្រសួងបានជ្រើសរើសដើមផ្ការំដួលយកមកដាំក៏មានផងដែរ ដែលជាផ្កាតំណាងឱ្យប្រទេសកម្ពុជា។ ដើមផ្ការំដួលនេះជាប្រភេទដើមឈើដែលមានពណ៌បៃតងស្រស់ស្អាត ហើយផ្កាថែមទាំងមានក្លិនក្រអូបថែមទៀតផង ជាពិសេសនៅពេលល្ងាច៕