(ម៉ិកស៊ីកូ)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅមុននេះបន្តិចបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងករណីដាក់ដីនៅប្រទេសម៉ិកស៊ិក បង្កឡើងដោយព្យុះត្រូពិចលាយភ្លៀង បានកើនឡើងដល់ ៤០នាក់។
ព្យុះត្រូពិកឈ្មោះ Earl បានចាប់ផ្ដើមវាយប្រហារភាគខាងកើត នៃប្រទេសម៉ិកស៉ិក កាលពីចុងសប្ដាហ៍មុន និងបន្តរហូតមកដល់ថ្ងៃនេះ ដែលនាំមកជាមួយនូវខ្យល់លាយភ្លៀង ព្រមទាំងបង្កឲ្យមានករណីបាក់ដីជាច្រើនកន្លែង។ យោងតាមការបញ្ជាក់របស់មន្ត្រីឧតុនិយមម៉ិកស៉ិក បានឲ្យដឹងថា Puebla មានចំនួនអ្នកស្លាប់ច្រើនជាងគេរហូតដល់ ២៨នាក់។
គិតមកដល់ពេលនេះ រដ្ឋាភិបាលម៉ិកស៊ិក មិនទាន់អាចបញ្ជាក់ពីទំហំនៃការប៉ះពាល់ឡើយ គ្រាន់តែថា នៅពេលនេះរដ្ឋាភិបាលបានដាក់ពង្រាយនូវក្រុមជួយសង្គ្រោះជាច្រើននាក់ទៅតាមតំបន់ដែលទទួលរងផលប៉ះពាល់៕