(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ បានផ្តល់ពានរង្វាន់បុគ្គលិកឆ្នើមប្រចាំខែ ដល់ជ័យលាភីដំបូងគេ។ ពានរង្វាន់រួមមាន វិញ្ញាបនបត្រ ព្រមទាំងរង្វាន់មួយចំនួន។

ពានរង្វាន់រួមមាន៖ វិញ្ញាបនបត្រ ព្រមទាំងរង្វាន់មួយចំនួន។ រង្វាន់បុគ្គលិកឆ្នើមប្រចាំខែ មានគោលបំណងទទួលស្គាល់ និងថ្លែងអំណរគុណដល់បុគ្គលិកឆ្នើម ដែលបានបង្ហាញអាកប្បកិរិយាគំរូ ឬការបំពេញការងារគំរូ នៅក្នុងខែសីហា។

ពានរង្វាន់នេះ គឺជាផ្នែកមួយនៃកម្មវិធីទទួលស្គាល់បុគ្គលិក របស់លេខាធិការដ្ឋានអាស៊ាន ដែលផ្តួចផ្តើមឡើងដោយលោកបណ្ឌិត កៅ គឺមហួន ក្នុងគោលបំណងថ្លែងអំណរគុណ និងទទួលស្គាល់ការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងសមិទ្ធផលរបស់មន្ត្រីបុគ្គលិកនីមួយៗ។

ដោយឡែកនៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ជាមួយ  Good News from Indonesia (GNFI)។

នៅក្នុងកិច្ចសម្ភាសន៍នោះ អគ្គលេខាធិការអាស៊ាន បានចែករំលែកពីទស្សនៈ ស្តីពីគំនិតផ្តួចផ្តើមនិរន្តភាពនានា ព្រមទាំងទិដ្ឋភាពផ្នែកបច្ចេកវិទ្យាដែលកំពុងវិវត្តន៍របស់តំបន់៕