Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាកបាទក្រហមកម្ពុជា អបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត»

08-08-2016 12:10

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានផ្ញើលិខិតចូលរួមអបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចតេជោ ទទួលបានពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ពីវិទ្យាស្ថានយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ី នៃប្រទេសម៉ាឡេស៊ី នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ។

កាកបាទក្រហមកម្ពុជា ចាត់ទុកថា ការប្រគល់ពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ជូនសម្តេចតេជោ ហ៊ុន សែន គឺជាមោទនភាពសម្រាប់ជាតិកម្ពុជាទាំងមូល ជាសក្ខីភាពនៃសមត្ថភាព និងការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ប្រកបដោយជោគជ័យរបស់សម្តេចតេជោ ដែលស្ថិតក្នុងអំណាចយូរជាងគេក្នុងតំបន់ ដែលអំណាចនេះ កើតចេញពីលទ្ធផល នៃការបោះឆ្នោត និងឆន្ទៈនៃការទទួលស្គាល់ របស់ប្រជាពលរដ្ឋខ្មែរ៕

ព័ត៌មានលម្អិតសូមអានលិខិត អបអរសាទររបស់កាកបាទក្រហមកម្ពុជា ផ្ញើជូនសម្តេចតេជោ ទាំងស្រុង៖