(ភ្នំពេញ)៖ កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ២០២៣ (Khmer Enterprise SMEs Awards Competition ២០២៣) បានប្រកាសបើកទទួលពាក្យស្វែងរកសហគ្រិនឆ្នើម ដើម្បីចូលរួមប្រកួត ទៅតាមវិស័យអាទិភាពរបស់សហគ្រិនខ្មែរ ទៅលើវិស័យសំខាន់ៗដូចជា៖ វិស័យកសិកម្ម សេវាកម្ម បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា និងផលិតកម្ម។ កម្មវិធីប្រកួតនេះនឹងបើកទទួលពាក្យសុំចូលរួមចាប់ពីថ្ងៃទី១២ ខែសីហា នេះតទៅ ហើយផុតកំណត់ការទទួលពាក្យនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
ជាក់ស្តែង កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ មិនមែនគ្រាន់តែជាវេទិការប្រកួតធ្វើបទបង្ហាញអាជីវកម្ម តែប៉ុណ្ណោះទេប៉ុន្តែសហគ្រិនខ្មែរ ក៏បានរៀបចំវគ្គត្រៀមខ្លួនក្នុងការប្រកួតបន្ថែមក្នុងអំឡុងពេលប្រកួត ដល់សហគ្រិនដែលជាប់វគ្គជម្រុះ។
កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញទំនាក់ទំនងក្នុងចំណោមតួអង្គសកម្មទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើងនិងជាពិសេស ផ្ដល់ការគាំទ្រដល់ សហគ្រាសធុនតូចនិងមធ្យមដែលមកពីគ្រប់វិស័យទូទាំងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា កម្មវិធីប្រកួត ពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ២០២៣ ជាកម្មវិធីប្រកួតប្រជែងផ្នែកសហគ្រិនភាពមួយក្នុងចំណោមកម្មវិធីប្រកួតផ្សេងៗទៀតដែលរៀបចំឡើងដោយ សហគ្រិនខ្មែរ ក្នុងឆ្នាំ២០២៣ នេះដែលរួមមាន កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិត វិទ្យាល័យ ២០២៣ Khmer Enterpris Highschools Awards Competition និងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចបង្កើតថ្មី២០២៣ Khmer Enterprise Startups Awards Competition។
កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យមនេះ នឹងបើកទទួលពាក្យសុំ ចូលរួមចាប់ពីថ្ងៃទី១២ ខែសីហានេះតទៅ។ សហគ្រិនដែលចូលរួមនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
*ឱកាសក្នុងចូលរួមវគ្គត្រៀមខ្លួនក្នុងការប្រកួតក្នុងការពង្រឹងអាជីវកម្ម
*ឱកាសបង្កើនដៃគូសហការអាជីវកម្ម
*ក្លាយជាសមាជិកនៃបណ្ដាញសហគ្រិនខ្មែរ
*ឈ្នះប្រាក់រង្វាន់សរុបប្រមាណ ១០០លានរៀល ទៅតាមជ័យលាភី
សហគ្រិនដែលមានបំណងចង់ចូលរួមត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
*មានសញ្ជាតិខ្មែរ
*អាយុ២៦ ដល់៣៤ឆ្នាំ
*ជាស្ថាបនិក /សហស្ថាបនិក ឬប្រធានគ្រប់គ្រង (លិខិតបញ្ជាក់ផ្ទេរសិទ្ធចូលរួមប្រកួតក្នុងករណីអ្នកចូលរួមមិនមែនជាស្ថាបនិក /សហស្ថាបនិក)
*ជាអាជីវកម្មបង្កើតក្នុងស្រុក
*អាយុកាលនៃអាជីវកម្មចាប់ពី៣ឆ្នាំឡើងទៅ
*មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គត្រៀមខ្លួនក្នុងការប្រកួត
*មានការតាំងចិត្តខ្ពស់ និងមានសុក្រិតភាព
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យបានតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/fLjtsZQWoEWMnajH7។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់តេលេក្រាមគ្រុបនេះ៖ https://t.me/KESMEsAward2022 ឬទាក់ទង កញ្ញា រ៉េន ម៉ារីយ៉ា អ្នកគ្រប់គ្រងគម្រោង
លេខទំនាក់ទំនង: +855 10 748 497 អុីមែល: [email protected] និងធ្វើការ CC: [email protected]៕