(បាត់ដំបង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យតាមដានស្ថានភាពស្រូវអង្ករ។
កិច្ចប្រជុំប្រចាំខែនេះ ធ្វើឡើងក្នុងគោលបំណង៖
១- ពង្រឹងសាមគ្គីភាពនៃពាណិជ្ជករ ក្នុងវិស័យស្រូវអង្កររួមមាន៖ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃសម្រាប់ការនាំចេញ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់
២- ចែករំលែកព័ត៌មានថ្មីៗ អំពីតម្លៃស្រូវនៅវាលស្រែ, តម្លៃស្រូវដឹកមកដល់រោងម៉ាស៊ីន និងតំបន់ដែលកសិករកំពុងច្រូតកាត់ស្រូវ និងត្រូវប្រមូលផលនាពេលខាងមុខ
៣- ពិនិត្យ និងពិភាក្សាលើស្ថានភាពទីផ្សារនាំចេញអង្ករ ដូចជា៖ ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើម
៤- ពិភាក្សាលើបញ្ហាប្រឈមនានា, និងលើកដំដោះស្រាយដើម្បីកែលម្អ និងដាក់ចេញនូវចំណាត់ការចំពោះមុខក្នុងកំរិតសមាជិកនៃសហព័ន្ធស្រូវអង្ករ និង
សូមបញ្ជាក់ផងដែរថា នេះជាកិច្ចប្រជុំធ្វើឡើងជារៀងរាល់ខែ និងជាប្រចាំ ដើម្បីតាមដានស្ថានភាពស្រូវអង្ករ រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានការចូលរួមពីតំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ៕