(រតនគិរី)៖ ថ្នាក់ដឹកនាំខេត្តដែលនៅជាប់ព្រំដែនមុំ៣ គឺខេត្តរនគិរី , ខេត្តអត្តពឺ របស់ឡាវ និងខេត្តកន្ទូម របស់វៀតណាម បានជួបប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់ និងឯកភាពគ្នាស្នើទៅថ្នាក់ដឹកនាំ នៃភាគីនីមួយៗធ្វើការពិនិត្យ កែសម្រួល និងកសាងសំណង់នៅក្នុងតំបន់បង្គោលព្រំដែនមុំ៣។
កិច្ចប្រជុំនេះបានធ្វើឡើងនៅខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ដែលភាគីខេត្តរតនគិរី ដឹកនាំដោយលោក ស៊ូ សិរី អភិបាលរងខេត្តរតនគិរី។ ភាគីឡាវ ដឹកនាំដោយលោក ថានុសៃ បានសាលីត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាអភិបាលរងខេត្តអត្តពឺ នៃសាធរណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងភាគីវៀតណាម ដឹកនាំដោយលោស្រី អ៊ី ង៉ុក សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិកាបក្សខេត្ត, អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
អង្គប្រជុំធ្វើការផ្លាស់ប្តូរ មតិយោបល់គ្នា និងឯកភាពគ្នា លើខ្លឹមសារកំណត់ហេតុការងារ រវាងគណកម្មាធិការកិច្ចការព្រំដែនខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាមួយគណៈកម្មាធិការកិច្ចការព្រំដែនខេត្តរតគិរី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការកិច្ចការព្រំដែនខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ៕