(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់៧នាក់ និងរបួសស្រាល៣នាក់។
គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើក បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៥គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូច១គ្រឿង និងរថយន្តធុនធំ៥គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ស្រវឹង១លើក, ប្រជែងគ្រោះថ្នាក់១លើក, មិនគោរពសិទ្ធិ១លើក និងងងុយដេក១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍៨នាក់ (យប់៦នាក់)។
នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២៦៤៨គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន១២២៣គ្រឿង និងពិន័យសរុបចំនួន ១៤២៥គ្រឿង៕