(បាត់ដំបង)៖ កម្លាំងអាវុធហត្ថខេត្តបានបញ្ជូនខ្លួនជនសង្ស័យម្នាក់​ទៅតុលាការនៅ​ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ ពីបទលួចលុយរបស់ក្រុមហ៊ុនបារីហ្វីន​ចំនួន៤០០០ដុល្លារ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងខេត្តបាត់ដំបង។

មន្រ្តីការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា បន្ទាប់ពីបានទទួលបាន​ពាក្យបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងមានសមត្ថកិច្ច​ បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ សេត គង់ ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរសន្តិសុខក្រុមហ៊ុន​GSS  ដែលរស់នៅក្នុង​ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងនិងខេត្តបាត់ដំបង ។

តាមពាក្យបណ្តឹងរបស់ឈ្មោះហ៊ន សម្បតិ ភេទប្រុសអាយុ៣៧ឆ្នាំ ដែលជាបុគ្គលិកក្រុមហ៊ុនបារីហ្វីន រស់នៅភូមិ​កម្មករ សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង បាបញ្ជាក់ថា ជនសង្ស័យបានលួចលុយ​ចំនួន៤,០០០ដុល្លារ កាលពីវេលាម៉ោង១៦៖៥២នាទីថ្ងែទី៦ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំនុចក្រុមហ៊ុនបារីហ្វីន ស្ថិតនៅភូមិអូរតាគាំ១សង្កាត់ទួលតាឯកក្រុងនិងខេត្តបាត់ដំបង។

បន្ទាប់ពីនាំខ្លួនយកមកសាកសួរជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានលួច​លុយបុគ្គលិកក្រុមហ៊ុន ឈ្មោះ ហ៊ន សម្បតិ្តក្នុងកាប៊ីន​រថយន្តលេីកៅអី​កណ្តាល​ពិតប្រាកដមែន។

ជនសង្ស័យក៏បាននាំសមត្ថ​កិច្ចទៅចង្អុលកន្លែងដែលខ្លួនលួចលុយលាក់​ទុកក្រោមគំនរស្មៅ​ខាងមុខក្រុមហ៊ុន​ សមត្តកិច្ចធ្វេីដកហូកបានប្រាក់ចំនួន៤,០០០ដុល្លារផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង​កំពុងឃាត់នៅការិយាល័យ​ដេីម្បីក៏សាងសំណំុរឿង​បញ្ជូនទៅតុលាការរួចរាល់ហើយ។