(បន្ទាយមានជ័យ)៖ រាជរដ្ឋាភិបាលថៃបានប្រគល់គម្រោងសហគមន៍គំរូ ក្នុងការអភិវឌ្ឍដោយនិរន្តភាព (ដំបូកវិល-បន្ទាយមានជ័យ) ដល់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រព្រឹត្តនៅមជ្ឈមណ្ឌលអប់រំ សហគមន៍ភូមិដំបូកវិល ឃ៉ំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
គម្រោងសហគមន៍គំរូ ក្នុងការអភិវឌ្ឍដោយនិរន្តភាព (ដំបូកវិល-បន្ទាយមានជ័យ) ដោយបានដំណើរការ៣ឆ្នាំ (ឆ្នាំ២០១៨-២០១៩ និងឆ្នាំ២០២៣) មានគោលដៅដើម្បីអភិវឌ្ឍ ឲ្យប្រជាជនមានចំណេះដឹង និងមានសមត្ថភាព ក្នុងការដោះស្រាយជីវភាពពីភាពក្រីក្រ។
ជាពិសេសការអភិវឌ្ឍ តាមរយៈការយន្ដការសិក្សាស្វែងយល់ ដោយប្រើប្រាស់គតិបណ្ឌិតមូលដ្ឋាន និងធនធានដែលមាន ដើម្បីបង្កើតជាប្រយោជន៍ដ៏ខ្ពស់បំផុត ព្រមទាំងជាប្រភពនៃការសិក្សាត្រួតពិនិត្យការងារ ក្នុងភូមិសេដ្ឋកិច្ចគ្រប់គ្រាន់ ជូនចំពោះប្រជាជនកម្ពុជា ដោយប្រើគោលការណ៍ទស្សនវិជ្ជា នៃសេដ្ឋកិច្ចគ្រប់គ្រាន់ (Sufficiency Economy Philosophy - SEP) ជាគោលការណ៍ក្នុងការអភិវឌ្ឍ តាមរយៈសកម្មភាព ៣ដូចជា៖ ការអប់រំផ្នែកកាត់ដេរសម្លៀកបំពាក់ ការជំរុញដាំបន្លែ ដើម្បីមានសេ្ថរភាពចំណីអាហារ ដោយគម្រោងនេះ ទទួលបានការឧបត្ថម្ភ ពីមន្ទីរសហប្រត្តិបត្តិការបរទេស ក្រសួងការបរទេសរបស់ប្រទេសថៃ និងមន្ទីរអភិវឌ្ឍជនបទ ក្រសួងមហាផ្ទៃ របស់ប្រទេសថៃ ជាអ្នកដំណើរការគម្រោង។
គម្រោងនេះ ជាគម្រោងដើម្បីការអភិវឌ្ឍ ដោយយកគោលគំនិតពីសេដ្ឋកិច្ចគ្រប់គ្រាន់ ដើម្បីជាគំរូសម្រាប់ប្រើប្រាស់ ក្នុងជីវិតប្រចាំថ្ងៃ ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយស្ថេរភាព ក្នុងថ្ងៃអនាគត។ គោលទស្សននេះ មិនមែនសម្រាប់ការប្រើប្រាស់ នៅក្នុងប្រទេសថៃតែមួយនោះទេ តែអាចយកមកប្រើប្រាស់ នៅក្នុងភូមិសាស្រ្ត ក្នុងប្រទេសដទៃទៀត បានដោយមានភាគីថៃ សហការក្នុងការអភិវឌ្ឍ ជាមួយប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជា៕