(បាត់ដំបង)៖ កម្លាំងអាវុធហត្ថស្រុកសំពៅលូន ខេត្តបាត់ដំបង បានបញ្ជូនសង្ស័យ២នាក់ រួមជាមួយនិងថ្នាំញៀន៥០គ្រាប់ទៅអាវុធហត្ថខេត្តពីចែកចាយថ្នាំញៀន ដើម្បីចាត់ការបន្តតាមច្បាប់។
មន្រ្តីអាវុធហត្ថស្រុកសំពៅលូនបានឲ្យដឹងថា នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី៧ខែសីហាឆ្នាំ២០១៦ កម្លាំងយើងបានចុះបង្រ្កាបករណី ពីបទរក្សាទុក ដឹកជញ្ជូន ឫជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ ទឹកផុសឃុំអង្គរបាន ស្រុកសំពៅលូន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួមាន៖
១. ឈ្មោះ សំ ហន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើចំការមានទីលំនៅកូនភ្នំខាងត្បូង ឃុំតាស្តាស្រុកសំពៅ លូនខេត្តបាត់ដំបង
២. ឈ្មោះ សៀប កុល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ធ្វើចំការ មានទីលំនៅ ភូមិ កូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្ត បាត់ដំបង។
វត្ថុតាងដែលរឹបអូសបានរួមមានថ្នាំញៀនប្រភេទគ្រាប់ ពណ៍ស្លាទុំ អក្សWYចំនួន៥០គ្រាប់ នាំយកមកសាកសួររួចកសាងសំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងមកការិយាល័យជំនាញនៅទីបញ្ជាការអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕