(ភ្នំពេញ)៖ តាមរយៈលិខិតមួយរបស់ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា ខ្លួនកំពុងតែរៀបចំនូវលេខទូរស័ព្ទខ្លី ១២៨៩ ដើម្បីអនុញ្ញាតឱ្យប្រជាកសិករ ដែលមានចម្ងល់នានា ពាក់ព័ន្ធបច្ចេកទេសកសិកម្ម ជាទូរស័ព្ទចូលដោយឥតគិតថ្លៃ ទោះបីជាទូរស័ព្ទមិនមានទឹកប្រាក់ហៅចេញក៏ដោយ។

ការដាក់ចេញយុទ្ធសាស្ត្របែបនេះ ដើម្បីកសិករឱ្យទទួលបានជំនួយផ្នែកបច្ចេកទេសកសិកម្ម ងាយក្នុងការដាំដុះដំណាំផ្សេងៗ។ យ៉ាងណាលេខទូរស័ព្ទខ្លីនេះ អាចនឹងត្រូវការពេលវេលាមួយរយៈខ្លីទៀត ដើម្បីឈានដល់ការដាក់ឱ្យដំណើរការបាន៕