(សៀមរាប)៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បើកកិច្ចប្រជុំលើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) តំបន់អាស៊ី ក្រោមវត្តមានលោកបណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងកញ្ញា Beatrix Lahoupe ប្រធានសាខាគាំទ្រការអនុវត្ត នៃអង្គការហាមឃាត់អាវុធគីមី (OPCW) មានរយៈពេល៣ថ្ងៃព្រមទាំងមានការចូលរួមពីបណ្តាលោក លោកស្រីជាប្រតិភូអាជ្ញាធរជាតិ នៃរដ្ឋភាគីនៅក្នុងតំបន់អាស៊ីផងដែរ។

បន្ទាប់ពីកិច្ចស្វាគមន៍ និងចំណាប់អារម្មណ៍របស់កញ្ញា Beatrix Lahoupe ប្រធានសាខាគាំទ្រការអនុវត្ត នៃអង្គការហាមឃាត់អាវុធគីមី (OPCW) រួចមក លោកបណ្ឌិត ផន ណារ៉ា បានលើកឡើងថា អគ្គលេខាធិការ នៃអាជ្ញាធរជាតិអាវុធគីមី បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះកញ្ញា Beatrix Lahoupe ប្រធានសាខាគាំទ្រការអនុវត្ត នៃអង្គការហាមឃាត់អាវុធគីមី (OPCW) និងក្រុមការងារ ដែលបានខិតខំប្រឹងប្រែង ក្នុងការប្រឹក្សាយោបល់សម្របសម្រួល និងសហប្រតិបត្តិការ ដើម្បីរៀបចំកិច្ចប្រជុំថ្នាក់តំបន់លើកទី២១នៃអាជ្ញាធរជាតិនៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី ដើម្បីជ្រើសរើសប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្តពីកិច្ចប្រជុំតាមអនឡាញ នៅឆ្នាំ២០២០ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៅក្នុងពេលចំពេលការរាតត្បាតនៃជម្ងឺកូវីដ-១៩។

លោកបណ្ឌិត បានសម្ដែងការស្វាគមន៍ និងការដឹងគុណយ៉ាងកក់ក្តៅបំផុតចំពោះប្រធានគណប្រតិភូ និងគណប្រតិភូអាជ្ញាធរជាតិនៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី និងលោក លោកស្រី ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ចំពោះវត្តមានលោក លោកស្រី ក្នុងការចូលរួម គឺត្រូវបានវាយតម្លៃខ្ពស់ និងរួមចំណែកដល់ភាពជោគជ័យនៃកិច្ចប្រជុំលើកទី២១នេះ។

លោកបណ្ឌិត ផន ណារ៉ា បានបញ្ជាក់ថា បានបញ្ជាក់ថា

*អាវុធគីមី គឺជារឿងដ៏គួរឲ្យស្អប់ខ្ពើម
*អាវុធគីមី មិនមានកន្លែង ឬទីតាំងនៅក្នុងតំបន់ ឬនៅក្នុងពិភពលោកទ
*ការប្រើប្រាស់អាវុធគីមី នៅកន្លែងណា ដោយនរណាម្នាក់ សម្រាប់ហេតុផលអ្វីក៏ដោយ គឺមិនអាចទទួលយកបាន
*ប៉ុន្តែការប្រើប្រាស់អាវុធគីមីនៅតែបន្ត
*ការប្រើប្រាស់នីមួយៗគំរាមកំហែងឱ្យត្រឡប់មកវិញនូវផលចំណេញដែលពិបាកឈ្នះរបស់យើង
*យើងត្រូវប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់ភេរវកម្មនៃអាវុធដែលគ្មានន័យ ទាំងនេះ
*យើងទាំងអស់គ្នាអាចធ្វើឲ្យពិភពលោកកាន់តែមានសន្តិសុខនិងសុវត្ថិភាព
*នៅក្នុងតំបន់ និងពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ
*ចាប់តាំងពីបានបង្កើតអនុសញ្ញាអាវុធគីមី (CWC) និងអង្គការហាមឃាត់ អាវុធគីមី (OPCW)មក បានជួយបង្កើតពិភពលោកឱ្យកាន់តែមានសុវត្ថិភាព សម្រាប់យើងទាំងអស់គ្នា ទោះបីជាគ្រប់សមាជិករដ្ឋទាំងអស់បានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតដិតទាំងទ្វេភាគីនិងពហុភាគី ជាពិសេសគោរពអនុលោមទៅតាមច្បាប់អនុសញ្ញាអាវុធគីមីបានយ៉ាងល្អ ដែលបង្ហាញថា ជាការដឹកនាំប្រកបដោយប្រសិទ្ធិភាពរបស់ OPCW ពួកយើងនៅតែឃើញការកើតឡើងនៃការគម្រាមកំហែងអាវុធគីមី និងមិនសុវត្ថិភាព ដែលវាជាការព្រួយបារម្មណ៍ដែលតម្រូវឲ្យយើងបន្តខិតប្រឹងប្រែងគ្រប់វិធីសាស្ត្រ ដែលផ្ដល់ និងកំណត់ក្នុងអនុសញ្ញាអាវុធគីមី។

លោកបណ្ឌិត បានបន្តថា ដើម្បីរស់នៅលើពិភពលោកនេះ ដោយគ្មានអាវុធគីមី ពួកយើងត្រូវតែកាត់បន្ថយវាទាំងអស់  ហើយដើម្បីធ្វើវាបាន, ការអនុវត្តឲ្យបានជោគជ័យនៃអនុសញ្ញាគីមី នេះមិនអាចធ្វើបានដោយពឹងផ្អែក តែប្រទេសមួយឬអង្គការណាមួយបានទេ គឺមានតែការសហការណ៍គ្នាទាំងអស់ ទើបអនុញ្ញាតឲ្យការអនុវត្តអនុសញ្ញានេះបានជោគជ័យ។ កិច្ចប្រជុំអាជ្ញាធរជាតិលើកទី២១ នៃរដ្ឋភាគី អនុសញ្ញាអាវុធគីមីនៅក្នុងតំបន់អាស៊ីនេះ គឺពិតជាមានសារៈសំខាន់ ក្នុងរយៈពេល៣ថ្ងៃនៃកិច្ចប្រជុំនេះ យើងទាំងអស់គ្នានឹងពិភាក្សានូវបញ្ហាជា ច្រើនមានដូចជា៖

ទី១៖ ការធ្វើឲ្យទាន់សម័យនៃច្បាប់ក្នុងការអនុវត្តអនុសញ្ញាអាវុធគីមីនៅ ក្នុងតំបន់អាស៊ីរបស់ពួកយើង។
ទី២៖ ការផ្លាស់ប្ដូរបទពិសោធន៍,មេរៀន និងការអនុវត្តដែលល្អបំផុតសម្រាប់គ្នា។
ទី៣៖ ការស្វែងរកវិធីសាស្ត្រដែលល្អៗដើម្បីធ្វើឲ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ការអនុវត្តអនុសញ្ញាអាវុធគីមីនៅជំហានបន្ទាប់ក្នុងរយៈពេលនៃកិច្ចសហប្រតិបត្តិការណ៍។
ទី៤៖ កាន់ តែយល់ និងស្គាល់ពីគា្នបន្ថែម ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិ ការណ៍ទ្វេភាគី និងពហុភាគីពេលអនាគត ក្នុងរយៈពេលនៃការអនុ វត្តអនុសញ្ញាអាវុធគីមី ទី៥៖ ភាគីនឹងត្រូវបានធ្វើបច្ចុប្បន្នភាពលើលទ្ធផលនៃសន្និសីទត្រួតពិនិត្យលើកទីប្រាំផងដែរ។ 

លោកបណ្ឌិត ក៏សង្ឃឹមជឿជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងការរៀបចំសម្របសម្រួល ធ្វើឲ្យកិច្ចប្រជុំលើកទី២១នេះ ទទួលបានលទ្ធផលជោគជ័យដូចការរំពឹងទុកផងដែរ៕