(ភ្នំពេញ)៖ យោងតាមដីកាសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី ថាក់ ឡានី នឹងចូលបំភ្លឺនៅម៉ោង២រសៀលនេះ, ប៉ុន្តែត្រូវបានអ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញលោក លី សុផាណា បានបញ្ជាក់ថា មេធាវីការពារអ្នកស្រី ថាក់ ឡានី បានមកដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺ។
អ្នកនាំពាក្យរូបនោះបានថ្លែងថា គិតត្រឹមម៉ោង១០៖០០នាទីនេះ លោកកំពុងពិនិត្យលើពាក្យស្នើសុំនេះ, លោកនឹងជូនដំណឹងនៅពេលបន្តិចទៀត។
សូមជំរាបថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែសីហា បានចេញដីកាកោះហៅអ្នកស្រី ថាក់ ឡានី ឲ្យចូលមកបំភ្លឺនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២រសៀល, ចំណែកលោក សម រង្ស៊ី ចូលបំភ្លឺថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៨៖៣០នាទីព្រឹក ពាក់ព័ន្ធនឹងការចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយ នៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី៕